ហួសថ្លែង!!! ប្តីតិរច្ឆានវាយធ្វើបានបង្ខំឲ្យប្រពន្ធទៅរកស៊ីលក់ខ្លួនទាំងមានផ្ទៃពោះជាង១ខែ ដើម្បី..

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានប្តីហេងស៊យវាយធ្វើបាបបង្ខំឱ្យរកស៊ីលក់ខ្លួននៅតាមសួនច្បារវត្តភ្នំទាំងមានផ្ទៃពោះជាង១ខែ ហើយនាងបានជិះម៉ូតូឌុបរត់គេចខ្លួន ទៅរកប៉ូលិសអង្គភាពគោលដៅទី៣ ឱ្យជួយអន្តរាគមន៍។

ស្ត្រីអភ័ព្វរូបនេះអាយុ១៩ឆ្នាំ ជាអតីតសន្តិសុខឯកជនមួយ មានទីលំនៅផ្ទះជួលម្តុំវិហារអ៊ិស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងមានស្រុក កំណើតនៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។

មន្ត្រីប៉ូលិសអង្គភាពគោលដៅទី៣ បានឱ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់នោះបានជិះម៉ូតូឌុបទាំងទឹកភ្នែកមករកប៉ូលិសដែលប្រចាំការនៅគល់ស្ពាន ជ្រោយចង្វា ឱ្យជួយ អន្តរាគមន៍បន្ទាប់ពីប្រុសស្នេហ៍បង្ខំឱ្យរកស៊ីផ្លូវភេទ ។

ស្ត្រីរងគ្រោះបានឱ្យដឹងថា នាងជាកូនកំព្រាតាំងពីតូចរស់នៅជាមួយជីដូនហើយមកភ្នំពេញធ្វើការជាសន្តិសុខឯកជនមួយ ប្រមាណជិត១ឆ្នាំនាងមានទំនាក់ ទំនងស្នេហាលួចលាក់ជាមួយជនជាតិចិនម្នាក់រហូតមានផ្ទៃពោះ គ្រាន់តែដឹងថា មានផ្ទៃពោះជនជាតិចិននោះបានរត់គេចខ្លួនបាត់ទៅ ។ លុះក្រោយមកប្រមាណកន្លះខែមុនក៏ បានជួបជាមួយបុរសម្នាក់ទៀតឈ្មោះរ័ត្ន អាយុ២៦ឆ្នាំ ជាទាហាន ហើយបានរួមរស់ជាមួយគ្នា ។ ការរស់នៅជាមួយប្តីហេងស៊យនោះ មិនបានធ្វើឱ្យជីវិតនាងមានសេចក្តីសុខនោះទេ ត្រូវប្រុសស្នេហ៍វាយបង្ខំឱ្យរកស៊ីផ្លូវភេទ ដើម្បីយកប្រាក់មកឱ្យផឹកស៊ី និងជក់គ្រឿងញៀន៕

1-copy
នារីរងគ្រោះ ដែលត្រូវប្តីតិរច្ឆានវាយធ្វើបានបង្ខំឲ្យប្រពន្ធទៅរកស៊ីលក់ខ្លួនទាំងមានផ្ទៃពោះជាង១ខែ

Comments
Loading...