ការយល់ខុស​ ៧យ៉ាង ​ពីរឿង​រួមភេទ​ដែល​មនុស្ស​ស្រី​គួរតែ​ដឹង

ជីវិត​របស់​ក្មេង​ស្រី​ខុស​ប្លែក​ពីជីវិត​របស់​ក្មេង​ប្រុស។ ​ភេទ​ទាំង​ពីរនេះ​ មិន​អាច​ធ្វើអ្វីៗ​បាន​ដូចគ្នា​ឡើយ។​ គំនិត ​និងការ​យល់​ឃើញ​ខុសគ្នា​ គឺជា​បណ្តុំ​នៃការ​យល់​ខុស​ទាំង​ស្រុង។ ដូច្នេះ​ខាង​ក្រោមនេះ​ នឹង​បង្ហាញ​ពីការ​យល់​ខុស​របស់​មនុស្ស​ស្រី​គ្រប់រូប​ ពីរឿង​ផ្លូវភេទ៖

ការយល់ខុស​-៧យ៉ាង-​ពីរឿង​រួមភេទ​ដែល​មនុស្ស​ស្រី​គួរតែ​ដឹង

១. ស្ត្រីធ្វើពុតជាពួកនាង​មិន​មើល​រឿងសិច
អ្នក​ស្រាវ​ជ្រាវ​ជាច្រើន​និយាយ​ថា ​ស្ត្រី ​និង​បុរស​ប្រតិកម្ម​នឹង​ផ្លូវភេទ​ស្មើគ្នា ​ហើយ​គេ​និយាយ​ថា ​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ច្រើន​ជាង​បុរស​ទៅទៀត។

២. ការបង្រៀន​ពីការ​រួមភេទ ​ជារឿង​មួយ​ត្រឹមត្រូវ
ពេញ​មួយ​ជីវិត​របស់​អ្នក​នឹងត្រូវ​បាន​បង្រៀន​ថា ​ការ​រួមភេទ​កើត​ឡើង​ចំពោះ​តែបុរស ​និង​ស្ត្រី​ប៉ុណ្ណោះ ​ប៉ុន្តែ​ការ​សិក្សា​ទាំង​នេះ​ បាន​ក្លាយ​ជាការ​បោក​ប្រាស់​មួយ ​នៅ​ពេល​ដែល​ភស្តុ​តាង​បង្ហាញ​ថា ​មនុស្ស​ពីរ​នាក់​ ភេទ​ដូចគ្នា​ក៏អាច​បង្កាត់​ភ្លើង​ស្នេហ៍​បាន​ដែរ។

៣. ការរួមភេទ ​និង​ការមក​រដូវមិន​អាច​ប្រព្រឹត្ត​ទៅ​ជាមួយ​គ្នា​បានទេ
ស្ត្រីជា​ច្រើន​មាន​ចំណង់​ផ្លូវភេទ​ក្នុងពេល​មករដូវ។ ​ដូច្នេះ​ប្រសិន​បើអ្នក​ក៏មាន​អារម្មណ៍​បែបនេះ​ដូចគ្នា ​សូម​កុំអៀន​ខ្មាស់ ​ឬច្របូក​ច្របល់​ក្នុងចិត្ត​ឡើយ ចាប់​ផ្ដើមវា​ភ្លាម​ទៅ។

៤. បុរស​គួរតែ​ទិញ​ស្រោម​អនាម័យ ​ចំណែក​មនុស្ស​ស្រីវិញ​មិនគួរ​ទិញទេ
មនុស្ស​ស្រី​ភ្លេចថា ​បុរសៗ​តែងតែ​បញ្ឈប់​នាង​មិនឲ្យ​ទិញ​ស្រោម​អនាម័យ។ ​មិនចាំ​បាច់ត្រូវ​ពឹងពាក់​លើអ្នក​ណាម្នាក់​ឡើយ ​ទិញ​ស្រោម​អនាម័យ​សម្រាប់​ខ្លួនអ្នក ​ដើម្បី​ធានា​សុវត្ថិ​ភាព​ពេល​រួមភេទ។

៥. ការរំខាន​ខាង​ផ្លូវភេទ​ ជា​ចំណែក​មួយ​នៃជីវិត​រៀង​រាល់ថ្ងៃ
ការ​សិក្សា​បាន​បង្ហាញ​ថា ​មនុស្ស​ស្រីជា​ច្រើន​គិតថា ​ការ​រំខាន​ខាង​ផ្លូវភេទ​ក្លាយ​ជា​ចំណែក​មួយ​នៃជីវិត​ប្រចាំ​ថ្ងៃ ​ប៉ុន្តែវា​មិន​មែន​ជាការ​ពិត​ទាំង​អស់​ឡើយ។ ​ការ​ប្រើ​ហិង្សា ​ឬការ​រំខាន​លើ​ផ្លូវភេទ​ជារឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បានទេ។

៦. ជីវិតសកម្មនឹងផ្លូវភេទ ​អាច​ផ្តល់​ទុក្ខទោស​ដល់​ទ្វារមាស
វាជាការយល់​ខុស​មួយ​ដែលថា​ ស្ត្រី​ភាគ​ច្រើន​គិតថា ​ទ្វារមាស​របស់​ពួកនាង​នឹងត្រូវ​បាន​បំផ្លាញ​ពីការ​រួមភេទ ​និង​ការ​សម្រាល​កូន​ច្រើន​ពេក។

៧. ស្ត្រីភាគច្រើន​មិន​ខ្វល់ពី​ក្តីសុខ​ពេល​រួមភេទ​ឡើយ
ស្ត្រី​ចូលចិត្ត​ការ​រួមភេទ​ច្រើន​ជាង​បុរស ​ហើយ​នេះ​ជាអាថ៌​កំបាំង​ការពិត​ដ៏ធំបំផុត​ពី​មនុស្ស​រាល់​គ្នា​រហូត​មកដល់​សព្វថ្ងៃ៕

Comments
Loading...