រូបមន្តប្រឆាំងនឹងការឈឺចាប់ពេលមករដូវ ដែល​ល្អ​ជាងគេ​បំផុត

នាពេលកន្លងមក អ្នកតែងតែរត់រកឱថស្ថាននានាដើម្បីអោយគ្រូពេទ្យផ្សំថ្នាំបំបាត់ការឈឺចាប់ពេលមករដូវម្តងៗ។ ប៉ុន្តែពេលនេះ អ្នកមិនចាំបាច់ទៅរកគ្រូពេទ្យទៀតទេ ព្រោះមានឱសថធម្មជាតិដែលមានប្រសិទ្ធិភាពអស្ចារ្យបំផុត អាច​កាត់បន្ថយ​ការឈឺចាប់​ល្អប្រសើរ​ជាងថ្នាំពេទ្យ​ទៅទៀត។

របស់ផ្សំរួមមាន៖

– ប្រេងល្ហុងខ្ញែរ
– ដបច្រកទឹកក្តៅសម្រាប់ស្អំពោះ
– ក្រណាត់ធ្វើពីកប្បាស

a

ការអនុវត្ត៖

លាបប្រេងល្ហុងខ្ញែរនៅលើពោះរបស់អ្នកឲ្យសព្វ រួចយកក្រណាត់កប្បាយគ្រប់ពីលើ។ ដាក់ដបទឹកក្តៅនៅលើក្រណាត់នោះ រួចទុកអោយបាន ១៥ ទៅ ២០ នាទី។ បន្ទាប់មកយកដបទឹកក្តៅចេញ ទុកពេលអោយក្រណាត់នោះស្រូបយកជាតិប្រេងមកវិញ។ ថ្នាំធម្មជាតិមួយប្រភេទនេះ អាចកាត់បន្ថយបញ្ហារាំងរដូវ, រមួលក្រពើ និងឈឺពោះ។

ជំនួយ៖

វិធីនេះអាចបំបាត់ការឈឺចាប់ទាំងស្រុងបាន ដោយសារតែការស្អំទឹកក្តៅអាចជួយសម្រួលដល់ស្បូន។ ដបទឹកក្តៅនេះអ្នកអាចដាក់ផ្ទាល់នៅលើពោះបាន ប្រសិនបើវាមិនក្តៅខ្លាំងពេក។

ម្យ៉ាងវិញទៀតការប្រើឱថសមួយនេះ មិនត្រឹមតែអាចជួយដោះបញ្ហារដូវប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់ការរំលាយអាហារ, ជំងឺរលាកសន្លាក់ និងឈាមរត់មិនល្អថែមទៀត៕

Comments
Loading...