វិធីសាស្រ្តងាយៗ ក្នុងការកំចាត់កន្លាត

ជាទូទៅមិនថាមនុស្សស្រីទេដែលខ្លាចកន្លាតនោះ សូម្បីតែមនុស្សប្រុសមួយចំនួនក៏ខ្លាចដែរ បើមិនខ្លាចក៏ញញើត ឬខ្ពើមដែរ។ កន្លាតក៏ជាប្រភពនៃមេរោគផងដែរ ព្រោះវាជាទូទៅវាតែងតែរស់នៅកន្លែងដែលងងឹតជាពិសេសក្នុងលូ ហើយវាក៏ អាចរស់នៅក្នុងទូសំលៀកបំពាក់ ផ្ទះបាយ…។ល។

ហេតុនេះហើយយើងតែងតែរកវីធីដើម្បីកំចាត់វា ដូច្នេះខ្ញុំសូមណែណាំវិធីសាស្រ្តងាយៗ ចំណាយលុយតិចក្នុងការកំចាត់វា។

ខាងក្រោមនេះជាវីធីដើម្បីកំចាត់កន្លាត៖
*វីធីទី១៖ ” ម្រេច ”

1

វីធីបង្កាមិនឲ្យមានតាមកន្លែងដែលយើងចង់បាន ដោយយកម្រេចដែលហាលស្រួតប្រហែលមួយស្លាបព្រាបាយ បុកដោយត្បាលកុំឲ្យម៉ត់ពេក រួចយកស្បៃដែលមានប្រហោងតូចល្មមកុំឲ្យវាលេចចេញក្រៅបាន រួចចង់ឲ្យជាប់ ទុកនៅកន្លែងណាដែលលោកអ្នកមិនចង់ឲ្យមានកន្លាត ជាពិសេសទូសំលៀកបំពាក់ និងផ្ទះបាយ។

វិធីកំចាត់តែម្តង ដោយគ្រាប់តែយកម្រេចដែលហាលស្ងួតនោះ កិនដោយម៉ាស៊ីនឲ្យម៉ត់ ប្រហែល២ស្លាបព្រាបាយ លាយជាមួយទឹកប្រហែលមួយកែវតូចល្មម នៅពេលដែលអ្នកឃើញវានៅកន្លែងណា លោកអ្នកអាចបាញ់លើខ្លួនវា ហើយមិនយូរ ប៉ុន្មានវានឹងបាត់ស្រមោលជាមិនខាន។

*វីធីទី២៖ ​” ផ្លែកាំព្លូ ” លោកអ្នកគ្រាន់តែយលផ្លែកាំព្លូ ដាក់ចូលក្នុងស្បៃ ឬថង់អ្វីក៏បាន តែធ្វើយ៉ាងណាអោយមានក្លិនរុក្ខជាតិមួយនេះចេញមកក្រៅបានកាន់តែច្រើនកាន់តែល្អ ហើយទុកវាក្នុងទូសំលៀកបំពាក់ ផ្ទះបាយ ឬកន្លែងផ្សេងទៀតដែលលោកអ្នកមិនចង់ឲ្យមានជាការស្រេច។


ផ្លែកាំព្លូ

cover1

Comments
Loading...