​បាត់បង់​ឈាម​ច្រើន គួរ​ញ៉ាំ​អាហារ​អ្វី ទើប​ឆាប់​បង្កើត​គ្រាប់​ឈាម​វិញ​?

​ការបាត់បង់​ឈាម​ដោយសារតែ​របួស វះកាត់ ឬ​បញ្ហា​ផ្សេង​ទៀត​នោះ ឈាម​នឹង​កើត​ឡើង​ថ្មី ដើម្បី​ជំនួស​នូវ​អ្វី​ដែល​បាត់បង់​ដោយ​ខ្លួនឯង នៅ​ពេល​ឆាប់ៗ​ខាងមុខ ក្រោយពី​មាន​ការព្យាបាល​បាន​ត្រឹមត្រូវ​រួច​។ ការប្រើ​ថ្នាំ​ដើម្បី​បង្កើន​ការផលិត​គ្រាប់​ឈាម គឺ​អាច​ធ្វើបាន ប៉ុន្តែ វា​ក៏​មាន​វិធីសាស្ត្រ​ផ្សេង​ទៀ​ដែរ ក្រៅពី​ការប្រើ​ថ្នាំ​។ ការបាត់បង់​ឈាម មានន័យ​ថា កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​មាន​ការថយចុះ ហើយ​នៅពេល​រឿងនេះ បន្ត​កើតមាន​រហូត អ្នកនឹង​ប្រឈម​ការ​កង្វះ​គ្រាប់​ឈាម ឬ​កង្វះ​ជាតិ​ដែក​ក្នុង​ខ្លួន​។ សំណាង​ដែរ មាន​វិធីសាស្ត្រ​ជួយ​បង្កើត​គ្រាប់​ឈាម​ផ្សេងៗ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​អាច​ធ្វើបាន តាមរយៈ​របប​អាហារ​។ ខាងក្រោម​នេះ​គឺជា​របប​អាហារ ដែល​ត្រូវបាន​គេ​យល់​ថា ជួយ​បង្កើន​គ្រាប់​ឈាម​បាន​កាន់តែ​លឿន ៖

​សាច់​ត្រី និង​បក្សី​
​ទឹកដូង​
​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​បន្លែ និង​ផ្លែឈើ​
​គ្រាប់​ធញ្ញជាតិ​។​
​អាហារ​ទាំងនេះ គ្រាន់តែ​ស័ក្តិសម សម្រាប់​អ្នក​ចាប់ផ្តើម​ប៉ុណ្ណោះ ព្រោះ​វា​មាន​ប្រភព​នៃ​ជីវិត​ជា​ច្រើន ជាពិសេស​វីតាមីន B និង​ជាតិ​ដែក សម្រាប់​ជួយ​ដល់​ការបង្កើត​គ្រាប់​ឈាម​ឡើងវិញ​។ តាមរយៈ​ការ​ញ៉ាំ​អាហារ​ទាំងនេះ​ទៀងទាត់ រាងកាយ​នឹង​កើន​គ្រាប់​ឈាម​ក្រហម​បាន​យ៉ាង​លឿន និង​បឺត​ស្រូប​ជាតិ​ដែក ពី​ចំណីអាហារ​គ្រប់​ពេល​តែ​ម្តង​៕

Comments
Loading...