វិធី​លាង​បន្លែ និង​ផ្លែឈើ ឲ្យ​អស់​ជាតិគីមី​

ដោយសារតែមើលឃើញថា បន្លែ ផ្លែឈើបច្ចុប្បន្នប្រើប្រាស់សារធាតុគីមីលើសពី៩០ភាគរយ ដូច្នេះយើងសូមចែករំលែកវីធីសាស្រ្តងាយៗដើម្បីសំអាតបន្លែ ផ្លែឈើឲ្យអស់ជាតិគីមី។ តើ​បងប្អូន​ជឿ​ទេ​ថា ការ​ជ្រលក់​បន្លែ និង​ផ្លែឈើ ទៅក្នុង​ល្បាយ​នៃ​ទឹកខ្មេះ អាច​កម្ចាត់​ចោល នូវ​សារធាតុ​ថ្នាំពុល​សម្លាប់​សត្វល្អិត រហូត​ទៅដល់ ៨០ ភាគរយ​?

​ពិតណាស់ វា​ជា​វិធីសាស្ត្រ​ដ៏​ល្អ និង​ងាយស្រួល ក្នុង​កម្ចាត់​ចោល​ជាតិគីមី​ពុល​នានា … នេះ​បើតាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Susan May​។ លោកស្រី និង​សហការី បាន​សិក្សា​ទៅលើ​គម្រោង​នេះ ក្រោយ​ការឧបត្ថម្ភ​ពី PCAARRD​។ ការសិក្សា​នេះ​មាន​គោលបំណង កាត់បន្ថយ​សារធាតុ​គីមី​ពុល​នានា ដែលមាន​នៅក្នុង​បន្លែ និង​ផ្លែឈើ​។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​ណែនាំ​នូវ​វិធីសាស្ត្រ​សាមញ្ញ និង​ងាយស្រួល​ចំនួន ៤ ដូចខាងក្រោម​នេះ ៖

១. លាយ​ទឹកខ្មេះ ២ ស្លាបព្រា​កាហ្វេ ទៅក្នុង​ទឹក ៤ កែវ ហើយ​ជ្រលក់​បន្លែ និង​ផ្លែឈើ​នៅក្នុង​ល្បាយ​នេះ រយៈពេល ២ នាទី មុននឹង​លាង​សម្អាត​ឲ្យ​ស្អាត (​វា​អាច​កាត់បន្ថយ​ជាតិ​ថ្នាំពុល បាន​ដល់​ទៅ ៨០ ភាគរយ​)​។​

២.លាយអំបិល ២ ស្លាបព្រាកាហ្វេ ក្នុងទឹក ១ លីត្រ ហើយត្រាំបន្លែ ឬផ្លែឈើនៅក្នុងល្បាយនេះរយៈពេល ៥ នាទី មុននឹង​លាង​សម្អាត​ឲ្យ​ស្អាត (​វា​អាច​កាត់បន្ថយ​ជាតិ​ថ្នាំពុល បាន​ដល់​ទៅ ៨០ ភាគរយ ផងដែរ​)​។​

៣. លាយ​ទឹក​លាង​ដប ឬ​ទឹក​បោក​ខោអាវ (​ដែល​ដាក់ថា​អាច​លាង​បន្លែ​បាន​) ចំនួន ១០ ដំណក់ ទៅក្នុង​ទឹក ១ លីត្រ ដើម្បី​លាង​សម្អាត​បន្លែ បន្ទាប់មក អ្នក​ត្រូវ​លាង​បន្លែ​នោះ​ម្តងទៀត ដោយ​ប្រើ​ទឹក​ហូរ (​វា​កាត់បន្ថយ​ជាតិ​ថ្នាំពុល​បាន ពី ៦៧ ទៅ ៨៨ ភាគរយ​)​។​

៤. ស្ងោរ​បន្លែ​ឲ្យ​ឆ្អិន​ល្អ ពីព្រោះ សារធាតុ​គីមី អាច​នឹង​ធ្លាក់ចុះ ដោយសារ​កម្តៅ​។​

៥. អាំង ឆ្អើរ ឬ​ចៀន​បន្លែ ដើម្បី​កាត់បន្ថយ​ជាតិគីមី​ពុល​៕​


រូបភាព


រូបភាព


រូបភាព

Comments
Loading...