ក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសំអាតឈាម បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ

ក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសំអាតឈាម បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ
ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ។

១/ រូបមន្តបំបាត់អង្គែ៖
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ

២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា
យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល ។

៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម៖ ( Cholesterol
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក
ងើបពីគេង។

៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក

យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។
– ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ។
វិធីធ្វើ៖ សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។
– ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។
– ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។

អត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ The Memories

Comments
Loading...