ពិតជាអស្ចារ្យ មែន! សូមជួយស៊ែរផង! បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ, ផ្លែបានច្រើន, ផ្លែធំល្អ ទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា/ឆ្នាំ

បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា/ឆ្នាំ! ពិតជាអស្ចារ្យមែន សូមជួយស៊ែរបន្តផង ដើម្បីជួយកសិកម្មយើងកាន់តែរីកចម្រើនដូចប្រទេសដទៃ!

1. វិធីដាំ៖
– ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
– លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
– ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
– ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់

2. រៀបប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក តែប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹកចំណាយតិចជាងគេ
– ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ
– ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។
– ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
– ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដូង និងបន្សាបជាតិអាស៊ីតរបស់ដី
– ហាមដុតភ្លើងក្នុងចំការដូង

*** ចំណាំ៖ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។
– ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។
– ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រសជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។
– បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!

ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។

ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតាក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។

សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។


រូបភាព


រូបភាព


រូបភាព

ប្រភព៖ លោក កាន់ ចន្ធី
ដកស្រង់ពីលោក៖ អ៊ាង សុផល្លែត

Comments
Loading...