រុក្ខជាតិមួយនេះយើងសុទ្ធតែធ្លាប់ស្គាល់គ្រាន់តែមិនដឹងពីគុណប្រយោជន៏របស់វា

ថ្វីបើបច្ចុប្បន្នគេមិនសូវចាប់អារម្មណ៏លើថ្នំាបុរាណខ្មែរដោយហេតុថាថ្នំាសម័យមានប្រសិទ្ធភាពជាង និងព្យាបាលបានជាឆាប់រហ័សជាង ប៉ុន្តែថាមិនត្រូវអាចនឹងនៅតែមានប្រជាជនខ្មែរដែលប្រើប្រាស់ថ្នំាបុរាណដែលបានពីរុក្ខជាតិនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណា យើងគ្រាន់តែចង់ចែករំលែង និងចង់អោយលោកអ្នកដឹងថាប្រទេសយើងសំបូរថ្នំាបុរាណណាស់ ហើយថ្នំាទាំងនោះសុទ្ធសឹងតែជារុក្ខជាតិដែលដុះតាមរបងផ្ទះរបស់យើង និងដុះដោយធម្មជាតិ។ ជឿថាមនុស្សភាគច្រើនសុទ្ធតែស្គាល់វាគ្រាន់តែមិនបានដឹងពីគុណប្រយោជន៏ និងការប្រើប្រាស់ប៉ុណ្ណោះ ហើយរុក្ខជាតិនេះមានឈ្មោះថាស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប។

គុណប្រយោជន៏របស់វាមានដូចជា៖

១- វាអាចជួយព្យាបាលការខ្សោយតម្រងនោម រលាកផ្លូវនោម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករក្នុងឈាម សម្រួលការបត់ជើងតូច ជួយអោយសំរាន្តលក់ស្រួល ព្យាបាលការរលាកក្រពះ និងជួយអោយប្រព័ន្ធប្រសាទស្ងប់ល្អ។

វិធីប្រើ៖

យកស្មៅនេះមកហាន់រួចលីងត្រលប់ចុះឡើងដោយបើកភ្លើងខ្សោយៗរហូតដល់មានអារម្មណ៏ថាធុំក្លិនឈ្ងុយ រួចហើយយកទៅឆុងទឹកផឹកដូចទឹកតែ ឬជំនួសដោយតែ។

២-តាមទិន្នន័យបន្ថែម ស្មៅនេះគេអាចយកទៅផ្សំជាមួយដើមគ្រងចក្រវាលក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ រូបផ្កាដែលនៅជាប់ស្មៅព្រះខ្លបនឹងឯងជាដើមគ្រងចក្រវាល។

វិធីប្រើ៖

យកស្មៅព្រះខ្លបទំាងឬសស្រស់ៗជាមួយដើមគ្រងចក្រវាលស្រស់ដូចគ្នាក្នុងបរិមាណស្មើរគ្នាមកហាន់ ហើយហាលអោយស្ងួត បន្ទាប់មកយកទៅលីងដោយប្រើភ្លើងខ្សោយៗរហូតទាល់តែឡើងលឿងទុកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ។

៣-កែបញ្ហារាគមួល

វិធីប្រើ៖

យកស្មៅព្រះខ្លបស្រស់មួយក្តាប់ដៃដំាទឹក១លីត្រមកផឹកជំនួសទឹក៕

1

ប្រភព ៖ mylekha

Comments
Loading...