អស្ចារ្យ មែន! ដើមពុកមាត់ឆ្មា ជួយព្យាបាលជម្ងឺរលាកទងសួត លើសឈាម ជំម្ងឺក្អួតមានឈាម និងជម្ងឺរាគរ៉ាំរៃ

ដើមពុកមាត់ឆ្មា ជួយព្យាបាលជម្ងឺរលាកទងសួត លើសឈាម ជំម្ងឺក្អួតមានឈាម និងជម្ងឺរាគរ៉ាំរៃ
* ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
* កបនឹងជម្ងឺ៖
– រំលាយស្លេស្ម៏ បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រលាកទងសួត រលាកសួត។ កំរិតប្រើ៖ (ស្ងួត) 15g-30g ក្នុង១ថ្ងៃ(ស្ងោរផឹក)។ ប្រភព៖ ឱសថបុរាណខ្មែរ Natural Herbals
– ព្យាបាលរាគមួល និងឈាមច្រមុះ។ កំរិតប្រើ៖ (ស្ងួត) 30g-60g ដាំជាមួយទឹក៤កែវ រួចរំងាស់យកត្រឹម២កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។ ប្រភព៖ inetarticle.com
– ព្យាបាលការរលាក៖ នៅពេលដែលអ្នកទទួលរងការរលាក អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។ ប្រភព៖ inetarticle.com
– ព្យាបាលជម្ងឺស្បែក៖ នៅពេលដែលស្បែករបស់អ្នកមានភាពរមាស់ អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។ ប្រភព៖ inetarticle.com
– ការព្យាបាលជំងឺក្អួតមានឈាម៖ កំរិតប្រើ៖ យកស្លឹកស្រស់មួយក្តាប់ដៃ ដាំជាមួយទឹក២កែវ រួចរំងាស់យកត្រឹម១កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃ (ម្តងកន្លះកែវ អាចលាយស្កសរបន្តិចក៏បាន) ព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។ ប្រភព៖ inetarticle.com
លើសពីនេះវាមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
– គេយកដើមនេះ នឹងស្លឹក ដាំទឹកហូបអាចព្យាបាលជំងឺលើសឈាម បានយ៉ាងពូកែ។
– ពេលសត្វឆ្មាឈឺ យើងអាចយកយកស្លឹកវាពូតយកទឹកអោយឆ្មាផឹក នឹងបានជាសះស្បើយ។


ដើមពុកមាត់ឆ្មា


ដើមពុកមាត់ឆ្មា


រូបភាព

អត្ថបទដោយ៖ អ៊ាង សុផល្លែត

Comments
Loading...