បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ

ចំណាយតិចចំណេញបានច្រើន មានការពេញនិយមច្រើនឲ្យតែបងប្អូនមានខ្ចៅលក់នៅទីផ្សារពិតជាមិនសល់នោះទេ។

* ការរៀបចំកន្លែងចិញ្ចឹម៖
– រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
– ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ
– ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក។

snail

* ការរៀបចំចិញ្ចឹម៖
– ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
– ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ ទុកចោលតយៈពេល២អាទិត្យ
– បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ
– ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ
– ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង
– រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ។

snail1
រូបភាព

snail2
ប្រមូលផលខ្ចៅ

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

snail-food1
អាហារសម្រន់ពេញនិយម

snail-food
អាហារសម្រន់ពេញនិយម

Comments
Loading...