វិធីសាស្រ្តដាំពោតបារាំង (Okar)ងាយៗ និងប្រយោជន៍ដ៏សម្បើមចំពោះសុខភាព ជាពិសេសជំងឺទឹកនោមផ្អែម

ពោតបារាំង(okra) គឺជាបន្លែឱសថធ​ម្មជាតិល្អបំផុតសម្រាប់សុខភាព ហេតុដូច្នេះហើយបច្ចុប្បន្ននេះប្រជាកសិករបានណាំគ្នាដាំដំណាំនេះយ៉ាងច្រើន។ សូមអានអត្ថបទ និងវីដេអូខាងក្រោមនេះដែលបង្ហាញយ៉ាងលំអិតអំពីការដាំដំណាំពោតបារាំង(okra)នេះ។

*ការរៀបចំដី៖
– ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ៣ដង។
– មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។
– យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី៖
– បើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច។

*ការដាក់ដាំ៖
– គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន។
– ការជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។
– មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ។
– បើយើងដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ។

okra-081610

*ការថែទាំ៖
ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើមពោតបារាំង ជាការស្រេច។ ជាងនេះទៀត បើខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នាយកទៅស្រោចក្បែរចន្លោះដើមវារឹតតែល្អ។

ស្លឹករបស់អូក្រា មានរាងដូចជាម្រាមដៃដែលមានរាងឆែកៗចាប់ពី ៥ ទៅ ៧ឆែក។ អូក្រា មានដើមបែកមែក និងមានកម្ពស់ ១២០សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ។ ផ្ការបស់វាមានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ។

b

នៅប្រទេសកម្ពុជា ដំណាំអូក្រា ដែលកសិករនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង។ អូក្រា ជាដំណាំប្រភេទថ្មី ដូច្នេះមិនសូវមានសត្វចង្រៃបំផ្លាញនោះទេ។

កសិករ គួរចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់ កាលណាយើង ដាំមិនដូរមុខបន្លែ វាបណ្ដាលឲ្យស៊ាំដី កើតសត្វល្អិត ដូចសាមុនយើងដាំដំណាំប៉េងប៉ោះ ហើយសាក្រោយនេះ យើងដាំពោតបារាំងវិញ ចឹងសត្វល្អិតចង្រៃដែលវាស៊ីប៉េងប៉ោះ វាងាប់បាត់ហើយ ចឹងវាអត់មកស៊ីពោតបារាំង ទៀតទេ។

ផ្លែពោតបារាំង ផ្ដល់ផលក្នុងរយៈពេល ៥០ ទៅ ៦០ថ្ងៃ។ ជាងនេះទៀត ពោតបារាំង អាចលក់ឲ្យទីផ្សារសេដាកនៅភ្នំពេញ ១គីឡូក្រាម ក្នុងតម្លៃ ៥.៥០០រៀល។

ដំណាំពោតបារាំង បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារ ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ ហើយវាជាដំណាំប្រភេទថ្មី និងកំពុងពេញនិយមក្នុងតម្រូវការទីផ្សារនៅកម្ពុជា៕

orkra
ពោតបារាំង(Okra)

c
ពោតបារាំង(Okra)

សូមទស្សនាវីដេអូបង្ហាញដោយក្រុមនិស្សិត ដែលបានចូលរូមជាមួយអង្គការសេដាក៖

ឯកសារជំនួយពី៖ អង្គការសេដាក

កំណត់ហេតុ BC-News:
គុណប្រ​យោជន៍​ពោតបារាំង(Okar)​ ចំពោះ​សុខ​ភាព ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖

ពោតបារាំង(Okra) ​ជា​បន្លែ​ម្យ៉ាង​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​អាច​យក​ទៅ​ច្នៃ​ចម្អិន​​ជា​ម្ហូប​​​​ផ្សេង​ៗ​តាម​ការ​ចូល​ចិត្ត។ ក្រៅ​ពី​មាន​រស​ជាតិ​ឆ្ងាញ់​ បន្លែ​​​ដែល​មាន​ប្រភព​ដើម​ពី​ទ្វីប​​អាហ្វ្រិក​​នេះ​ ផ្ដល់​អត្ថប្រយោជន៍​​ដល់​សុខភាព​ជា​ច្រើន។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​​ដែល​មាន​ក្នុង​​ពោត​បារាំង​ចំពោះ​សុខភាព។​

66

១. មាន​សារធាតុ​សរសៃ​ Fiber ជួយ​ដល់​រាង​កាយ
ពោតបារាំង(Okra) ​សំបូរ​ទៅ​ដោយ​សារធាតុ​សរសៃ​ទាំង​រលាយ​ និង​មិន​រលាយ​ ដែល​ល្អ​សម្រាប់​សុខភាព ជួយ​បង្ការ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។ វា​ជួយ​សម្អាត​​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ កាត់​បន្ថយ​កូឡេស្តេរ៉ូល ​បង្ការ​​ពី​ជំងឺ​បេះដូង។ ក្រៅ​ពី​នេះ​ជួយ​សម្រួល​ដល់​​ការ​ទល់​លាមក​ ព្រម​ទាំង​កាត់​បន្ថយ​​កម្រិត​ជាតិ​ស្ករ​​នៅ​ក្នុង​ឈាម​បាន។

២. ជួយ​រក្សា​តុល្យភាព​ ​ជាតិ​​អាស៊ីត​ក្នុង​រាងកាយ
បន្លែ​​ពោតបារាំង(Okra)​មាន​ជាតិ​ Alkaline​​​ ជួយ​រក្សា​លំនឹង​​ជាតិ​អាស៊ីត​​ក្នុង​បំពង់​​រំលាយ​អាហារ​នៃ​សារពាង្គកាយ។ ការ​រក្សា​កម្រិត​ជាតិ​អាស៊ីត​​​នេះ ​​ជួយ​​សុខភាព​រាង​កាយ​​ឲ្យ​បាន​ប្រសើរ​ តួ​យ៉ាង​​​បង្ការ​ជំងឺ​ដំបៅ​​ជា​ដើម។

okra-soaked-in-water-photo
​​
៣. សំបូរ​វីតាមីន​ A និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម
ពោតបារាំង(Okra) សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​ជា​ Carotene Lutien Xanthin រួម​ទាំង​ជាតិ​​វីតាមីន ​A ជំនួយ​​​ភ្នែក​ និង​​បង្ការ​ពី​ជំងឺ​ភ្នែក​ឡើង​បាយ។ មួយ​វិញ​ទៀត​ ពោតបារាំង(Okra)​ជួយ​​ជួស​ជុល​កោសិកា​ស្បែក​ផង​ដែរ។​​​

៤. សំបូរ​សារធាតុ​បំប៉ន​វីតាមីន​B
ការ​បន្ថែម​ពោតបារាំង(Okra) ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ គឺ​សំបូរ​សារធាតុ​វីតាមីន​ B ​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ការពារ​ពី​ជំងឺ​ស្រ្តែស​ ការ​ថប់​អារម្មណ៍​ ជំងឺ​គេង​ពុំ​លក់​ និង​ ដំណើរ​ធ្លាក់​ទឹក​ចិត្ត។ ម្យ៉ាង​វិញ​ទៀត​ បន្លែ​មួយ​នេះ​ជួយ​​រក្សា​ការពារ​​​ប្រព័ន្ធ​ប្រសាទ​នៃ​គភ៌​ក្នុង​ផ្ទៃ​ស្ត្រី​ជា​​​ម្ដាយ​​បាន។

៥. សំបូរ​សារធាតុ​បំប៉ន​វីតាមីន​ C
ពោតបារាំង(Okra) ​មួយ​ចាន​តូច​​ស្មើ​នឹង​ជាតិ​វីតាមីន ​C​ ២៦,១​មីលីក្រាម ដែល​ស្មើ​នឹង​២៦​ភាគ​រយ​ នៃ​តម្រូវ​ការ​​​ជាតិ​វីតាមីន​C​ ប្រចាំ​ថ្ងៃ។ វា​ជួយ​រក្សា​ពង្រឹង​ដល់​ប្រព័ន្ធ​ស៊ាំ​ក្នុង​សារពាង្គ​កាយ​ ប្រឆាំង​នឹង​​ជំងឺ។

៦. សំបូរ​សារធាតុ​បំប៉ន​វីតាមីន​K
ពោតបារាំង(Okra) ​ជួយ​រក្សា​ការពារ​ និង​ពង្រឹង​ ឆ្អឹង​ ធ្មេញ​ ក្រចក​ ឲ្យ​រឹង​មាំ​ ដោយ​សារ​វា​សំបូរ​វីតាមីន ​K។ វា​ជួយ​បង្ការ​ការ​ហូរ​ឈាម​ក្នុង​ខ្លួន​ និង​រក្សា​ប្រសិទ្ធភាព​ប្រូតេអ៊ីន​ល្អ​ៗ។​​

65d9636c995365eec74e785a7dfa3475

៧. ពោតបារាំង(Okra) ​ពុំ​មាន​សារធាតុ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​
ពោតបារាំង(Okra) ​មួយ​ចាន​តូច​​មាន​​កម្រិត​ជាតិ​កាឡូរី​តែ​៣៥ និង​ពុំ​មាន​សារធាតុ​ប្រៃ​ និង​សារធាតុ​ធ្វើ​ឲ្យ​ធាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ វា​ផ្ទុក​សារធាតុ​វីតាមីន​ល្អ​ និង​រ៉ែ​ខនិជ​ល្អ​ ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​រាង​កាយ​ និង​ជាតិ​សរសៃ ​Fiber សម្រាប់​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ។

៧. ពោតបារាំង(Okra) សម្រាប់ជំងឺទឹកនោមផ្អែម៖
អត្ថប្រយោជន៍របស់ពោតបារាំង(Okra) សម្រាប់ជំងឺទឹកនោមផ្អែមមានយ៉ាងច្រើនសម្បើម។ ពោតបារាំង(Okra)ត្រូវបានរកឃើញថាមានប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការរក្សាស្ថិរភាពកម្រិតជាតិស្ករក្នុងឈាម។ វាមានលក្ខណៈសម្បត្តិអាំងស៊ុយលី ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ Eugenol, ប្រភេទនៃជាតិសរសៃរកឃើញនៅក្នុង Okra, ជួយក្នុងការរក្សាស្ថិរភាពជាតិស្ករក្នុងឈាមដោយការទប់ស្កាត់អត្រាដែលជាតិស្ករត្រូវបានស្រូបយកពីការរលាកពោះវៀនបាន។

77

Comments
Loading...