វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ ដោយវិធីធម្មជាតិ និងសង្រ្គោះបន្ទាន់ពេលវាខាំ

ក្អែបជាសត្វមានពិសហើយបើចៃដន្យថ្ងៃណាមួយអ្នកត្រូវសត្វក្អែបទិច ចាំបាច់ត្រូវចេះធ្វើការបំបាត់ទៅវិញជាបន្ទាន់ទើបវាមិនទទួលរងអាការហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។សម្រាប់ អ្នកខ្លះដែលចាញ់សារជាតិពិសរបស់សត្វក្អែប អាចបង្កការគ្រុន រមូលពោះក្អួតនិងបាក់កម្លាំងទៀតផង។

* វិធីការពារសត្វក្អែបចូលផ្ទះ ដោយវិធីធម្មជាតិ៖
១. ទឹកខ្មេះ: ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។
២. ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។
៣. យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។
៤. យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។
5. សម្អាតផ្ទះឱ្យបានញឹកញាប់។

1

* វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី៖
1. ថ្នាំសំលាប់សត្វល្អិត Stargle G: ប្រភេទថ្នាំសំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ ។ យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ ។
2. ប្រើថ្នាំកម្ចាត់សត្វក្អែប DAISO: ថ្នាំនេះមានឈ្មោះ DAISO ជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។ យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។

strigeria_centipede_guarding_eggs

***កំណត់ហេតុ bc-news:
**វិធីសាស្ត្របំបាត់កុំឱ្យឈឺចាប់ខ្លាំងពេលត្រូវសត្វក្អែបខាំ

ក្អែបជាសត្វមានពិសហើយបើចៃដន្យថ្ងៃណាមួយអ្នកត្រូវសត្វក្អែបទិច ចាំបាច់ត្រូវចេះធ្វើការបំបាត់ទៅវិញជាបន្ទាន់ទើបវាមិនទទួលរងអាការហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។សម្រាប់ អ្នកខ្លះដែលចាញ់សារជាតិពិសរបស់សត្វក្អែប អាចបង្កការគ្រុន រមូលពោះក្អួតនិងបាក់កម្លាំងទៀតផង។

– វិធីសង្ក្រោះបឋម
បើសិនត្រូវខាំបរិវេណដៃនិងជើង ចាំបាច់ត្រូវព្យាយាមដាក់សំយ៉ុងដៃចុះឱ្យបានទាបបំផុត។ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់ម្រាមដៃនិងម្រាមជើង ឱ្យរកខ្សែឬក្រណាត់មកធ្វើការចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិសរីករាលដាល់ទៅកាន់កន្លែងផ្សេងទៀត។

ក្រោយពីនោះឱ្យប្រើអាល់កុលឬធ្វើការលាងសម្អាតដោយទឹក្បុងពីផ្លែកន្ទឹមធ្វើការសម្អាតរោគ។បន្ទាប់ពីនោះឱ្យធ្វើការស្អំទឹកត្រជាក់ត្រង់បរិវេណដែលត្រូវខាំដើម្បីកាត់បន្ថយនូវអាការហើមនិងលេបថ្នាំដើម្បីបំបាត់អាការឈឺចាប់។

14192174_1148912788488704_4878919769676572711_n

ដោយឡែកសម្រាប់ការព្យាបាលបឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំឱ្យប្រើត្រង់កន្លែងដែលសត្វក្អែបខាំនោះជូតដោយទឹកខ្មេះឬប្រើជ័រល្ហុងខ្ចី ធ្វើការប៉ាតពីលើដើម្បីជួយកាត់បន្ថយអាការឈឺចាប់មួយចំនួនទៅវិញ។

ទោះបីយ៉ាងណាក្រោយពីធ្វើការបំបាត់ដើម្បិកាត់បន្ថយអាការឈឺចាប់ហើយ គប្បីប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលបំបាត់អាការភ្លាម។ចំពោះអ្នកខ្លះដែលបណ្តែតបណ្តោយទុកចោលអាចប្រឈមជាមួយការឆ្លងមេរោគ ឈឺហើមមុខដំបៅមានខ្ទុះ បន្ទាប់មកសាច់កន្លែងនោះនឹងងាប់រហូតដល់ថ្នាក់ត្រូវកាត់ចោលក៏មានផងដែរ។ *ក្នុងករណីបើអាការធ្ងន់ធ្ងរគប្បីទៅរកគ្រូពេទ្យធ្វើការព្យាបាលបំបាត់ទើបជាវិធីល្អបំផុត។

images

**វិធីសង្គ្រាះបន្ទាន់ដែលគ្រប់គ្នា ត្រូវតែដឹងនៅពេលក្អែបខាំ

ក្អែបជាសត្វមួយប្រភេទដែលមានពិសខ្លាំង ហើយប្រសិនបើវាខាំត្រូវអ្នកនឹងមានឈឺចុកចាប់ពេញរាងកាយ។ ដូច្នេះយើងគ្រប់គ្នាគួរតែស្វែងយល់ពីវិធីបង្គ្រាប់ពិសដោយខ្លួនឯង ដើម្បីដោះស្រាយបញ្ហាបានភ្លាមៗ។

រើស្លេស ឬសារធាតុរាវដែលនៅជាប់នឹងបំពងករបស់សត្វមាន់៖ គេតែងតែនិយាយថា មាន់គឺជាសត្រូវរបស់សត្វក្អែប។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ទឹកមាន់​ វានឹងជួយ​យកឈ្នះ​ពិសរបស់សត្វក្អែបបាន។

– នៅពេលដែលក្អែបខាំ សូមយកក្រណាស់ឬខ្សែ មកចង់ត្រង់កន្លែងដែលត្រូវក្អែបខាំរឹតឲ្យតឹង ដើម្បីកុំឲ្យពិសរបស់ក្អែបជ្រាបចូលទៅកន្លែងផ្សេងៗ ឬបេះដូង។
– បន្ទាប់មកចាប់មាន់មួយក្បាល ហើយលូកម្រាមដៃចូលទៅក្នុងបំពងករបស់វា​ដើម្បីផ្តិតយកសារធាតុរាវមកលាបនៅលើកន្លែងដែលត្រូវក្អែបខាំ។ ធ្វើបែបនេះឲ្យបាន​ពីរ ឬបីដង ការឈឺចាប់នឹងត្រូវបានកាត់បន្ថយរហូតទាល់តែបាត់៕

img_6909
ក្អែបខាំ

img_6910
ក្អែបខាំ

img_6911
ក្អែបខាំ

img_6912
ក្អែបខាំ

Comments
Loading...