របៀបធ្វើ បាយ​ឆា​កាពិ

បាយ​ឆា​គឺ​ជាអាហារមួយប្រភេទ ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ ហើយ​ឆាប់​បាន​ញ៉ាំទៀត ព្រោះ​គ្រឿង​របស់វាពុំមាន​ភាព​រញ៉េរញ៉ៃច្រើន​នោះទេ។ ថ្ងៃនេះ​ដែល ម្ទេសទុំ សូម​ណែ​នាំ​របៀបធ្វើបាយ​ឆារ​ថ្មី​មួយ​មុខ​ទៀតដែល​មាន​ឈ្មោះ​ថា៖ បាយ​ឆា​កាពិ។

គ្រឿងផ្សំ៖

– បង្គារ

– ពងទា ១ គ្រាប់

– អង្ករ ២០០ ក្រាម

– ខ្ទឹមក្រហម ២ ឬ ៣​ កម្ពឹស

– ខ្ទឹមសរ ២ ឬ ៣ កម្ពឹស

– សាច់ជ្រូក ១០០ ក្រាម

– កាពិ​ ១ ស្លាព្រាបាយ

– ខ្លាញ់ ១ ស្លាព្រាបាយ

– ស្ករស ១ ស្លាព្រាកាហ្វេ

– ទឹកស៊ីអ៊ិវខាប់ ១ ស្លាព្រាបាយ

– ប៊ីចេងកន្លះស្លាព្រាកាហ្វេ

+វិធីធ្វើ

-លាងអង្ករឲ្យស្អាតដាក់ដាំឲ្យមស្រួយតែកុំឲ្យស្រួយពេក។

-បង្គារគ្រាមបំពងអោយស្រួយចៀនពងទារួចកាត់ជាសសៃរ។

-ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជាបន្ទះស្តើងៗ

-ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំចូលឆាអោយឈ្ងុយដាក់កាពិ​ចូល​ដាក់​ទឹក​ថែម​ន្តិច បន្ទាប់​មក​ចាក់​បាយ​ចូល​ឆា​ឲ្យ​សព្វ​ជា​មួយ​កា​ពិ​ដួស​ដាក់​មួយ​អន្លើរ។

-ចាក់ខ្លាញ់ចូលក្នុងខ្ទះដាំឲ្យក្តៅដាក់ខ្ទឹមក្រហមចូលឆាមួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ​ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេងភ្លក់រស់ជាតិតាមចូលចិត្ត៕ឆាក្តៅ​មាន់​បែប​ថៃ

ប្រភព៖ ហ្វេសប៊ុក

Comments
Loading...