របៀបធ្វើ ភ្លាសាច់គោ

ស្រីមេផ្ទះភាគច្រើនតែងតែ មានការពិបាកក្នុងការរកមុខម្ហូបថ្មីៗ ដែលងាយស្រួលធ្វើ មានរស់ជាតិឆ្ងាញ់ ព្រមទាំងល្អចំពោះសុខភាពចំពោះក្រុមគ្រួសារ។ ដូច្នេះថ្ងៃនេះដែលមង្គលការសូមណែនាំដែលម្ហូបមួយមុខទៀតដែលមាន រសជាតិឆ្ងាញ់ ហើយងាយស្រួធ្វើគឺ ” ភ្លាសាច់គោ ” ។
គ្រឿងផ្សំ៖
-សាច់គោ យកសាច់ផុយ (ហាន់ជាបន្ទះស្ដើងៗ)
-ក្រូចឆ្មារ ចិតសំបកចេញតិចសិន ចាំច្របាច់យកទឹក (កុំអោយវាខាសំបកក្រូច)
-ម្ទេសប្លោកក្រហម ខៀវ (ហាន់ជាសសៃៗ)
-គល់ស្លឹកគ្រៃ (ហាន់ស្ដើងៗ)
-សណ្ដែកគួរ
-ស្លឹកជីគ្រប់មុខ
-សណ្ដែកដី (បុករៀងម៉ត់បន្តិច)
-ប្រហុកសាច់សុទ្ធ
-ខ្ទឹមក្រហម (ហាន់ស្ដើងៗ)
-ខ្ទឹមស ចិញ្ច្រាំអោយម៉ត់
-ស្ករស ម្សៅស៊ុប អំបិល
-ស្ពៃក្ដោប (ពណ៍ស្វាយ រឺ ស) ហាន់ជាសរសៃៗស្ដើងៗ
-ម្ទេស (តាមការចូលចិត្ត)

វិធីធ្វើ៖
–យកសាច់គោមកដាក់ក្នុងចានស្អាតមួយ រួចច្របាច់ទឹកក្រូចឆ្មារចូលអោយរៀងច្រើនបន្តិច ហើយច្របាច់សាច់គោចុះឡើង អោយអស់ឈាម និងឆ្អិនបន្តិច បន្ទាប់មក ច្របាច់ទឹកក្រូចឆ្មារនោះចេញវិញអោយអស់ រួចទុកមួយអន្លើរ
–យកទឹកក្រូចឆ្មារ ដែលយើងបានច្របាច់ចេញពីសាច់នោះ មកដាំអោយពុះ រួចដាក់ប្រហុកចូល ( ប្រហុកដាក់តិច រឺច្រើន តាមការចូលចិត្ត ) ទុកអោយពុះម្ដងទៀត ទើបដាក់ស្ករស ម្សៅស៊ុប និងអំបិលបន្តិចបានហើយ ព្រោះប្រហុកមានជាតិប្រៃស្រាប់ រួចទុកអោយត្រជាក់បន្តិច
–បន្ទាប់មកយកចាក់លាយជាមួយសាច់ ហើយដាក់គល់ស្លឹកគ្រៃចូល ច្របល់ចូលគ្នាអោយសព្វ ហើយបន្ថែម ខ្ទឹមក្រហម ខ្ទឹមស រួចច្របល់ចូលគ្នាអោយសព្វទៀត
–បន្ទាប់មកដាក់ ស្ពៃក្ដោបពណ៌ស្វាយ ម្ទេសប្លោកក្រហម ម្ទេសប្លោកខៀវ ម្ទេសស្រស់ និងសណ្ដែកគួរចូល ច្របល់ចូលគ្នាអោយសព្វចូលជាតិ រួចដាក់សណ្ដែកដីចូល ភ្លក់មើលអោយល្មម តាមការចូលចិត្ត ( បើស្ទើរគ្រឿងអ្វី បន្ថែមរសជាតិបន្តិចទៀត )
–ពេលរៀបទទួលទាន ទើបដាក់ជីរគ្រប់មុខចូល ច្របល់ចូលគ្នាអោយសព្វ រួចជាការស្រេច ៕


ប្រភព៖ ហ្វេសប៊ុក

Comments
Loading...