របៀបរក្សា​ទុក​រូប​ថត​របស់អ្នក​នៅ​លើ​ពពក​ជាមួយ iCloud

តើអ្នកដឹងទេថា Apple ផ្តល់ទំហំផ្ទុកទិន្នន័យចំនួន 5GB ទៅដល់អ្នក សម្រាប់អោយ យើងធ្វើការ រក្សា​ទុកនូវ រូបភាព​ វីដេអូ និងអ្វីផ្សេងៗ ទៀតនៅលើ អាកាស ប្រសិនបើ ទូរស័ព្ទអ្នក វាណែនពេញ គ្មាន​​កន្លែង​ទុក ណាមួយទៀតវាមានក៏ មានសុវត្ថិភាពខ្ពស់ផងដែរ។ មិនសូវ មានមនុស្ស ច្រើន​ប៉ុន្មាន​ទេ បាន​ប្រើប្រាស់ មុខងារនេះនោះ ព្រោះអីគេគិតថា វាមិនចាំបាច់ ក៏ប៉ុន្តែវាមាន អត្ថប្រយោជន៍​ច្រើន​ណាស់​ ដែលយើង នឹកស្មានមិនដល់។ ដើម្បីដឹង អំពីងអត្ថប្រយោជន៍ នឹងរបៀបធ្វើការ រក្សាទុក​រូប​ភាព​នៅលើ iCloud នោះ សូមតាមដាន ជាមួយខេមបូរីផត ទាំងអស់គ្នា។

cover_1
អត្ថប្រយោជន៍

ជួយសន្សំសំចៃ អង្គផ្ទុកទិន្នន័យ នៅលើទូរស័ព្ទ របស់អ្នក ព្រោះអីវារក្សាទុកនៅក្នុង Server ក្រុមហ៊ុន Apple
នៅពេលដែលអ្នកបាត់ទូរស័ព្ទ រូបថត និងវីដេអូ អាចទាញយកវិញបាន មិនបាត់បង់ឡើយ
នៅពេលដែលអ្នកថតរូបលើទូរស័ព្ទ វានឹងលោតឡើងនៅលើ iPhone, iPad រឺ​ កុំព្យូទ័រ របស់អ្នកតែម្តង
តម្រូវការ

iPhone, iPad រឺ iPod Touch ដែលដំណើរការដោយ​ iOS 5.1.1 ឡើងទៅ
ភ្ជាប់ទៅកាន់ប្រព័ន្ធ Wi-Fi
របៀបធ្វើ

ចូលទៅកាន់ Setting > iCloud > ហើយចុច Back Up Now រួចចាំ ដែលយូរ រឺឆាប់​គឺអាស្រ័យលើចំនួនរូបភាពលើទូរស័ព្ទអ្នក
ត្រឡប់ក្រោយ ហើយចូលទៅកាន់ Setting > iCloud > Photos ហើយបើក iCloud Photo Library (Beta) និង Upload to My Photo Stream ។
នៅកន្លែងនេះដែរ អ្នកនឹងឃើញមានពាក្យ Optimize iPhone Storage និង Download and Keep Original។ ជ្រើសរើសយក Optimize ប្រសិនបើអ្នក មិនចង់អោយ​ រូបភាពនោះ មានទំហំ ធំ ដែលបង្ហិនមេម៉ូរីទូរស័ព្ទរួចរាល់។

2600

ឥលូវនេះរៀងរាល់ ពេលអ្នកថតរូបភាព វានឹងរក្សាទុក ទៅលើអាកាស ដោយស្វ័យប្រវត្តិ តែម្តង នៅ​ពេល ដែលអ្នក បានភ្ជាប់ ទៅកាន់ប្រព័ន្ធ Wi-Fi។ ហើយដើម្បី បើកមើលរូបភាព រឺ​ទាញ​យកមក​វិញ គឺវាមានវិធីច្រើន។

វិធីទី1: អ្នកអាចបើកមើល រូបភាពដែល ទុកនៅលើ iCloud Photo ដោយគ្រាន់តែ ចូលទៅកាន់ វេប​សាយ​ www.icloud.com ហើយ Login គណនី អ្នកចូល និងចុចលើពាក្យ Photos ជាការស្រេច។

វិធីទី2: ប្រសិនបើអ្នក មានកុំព្យូទ័រ Windows សូមដោនឡូដកម្មវិធី iCloud for Windows តម្លើង​វា រួច Login គណនី iCloud ចូល។ រួចហើយបើកចូលកន្លែង My Computer ហើយមើលផ្នែក​ខាង​ឆ្វេង នោះអ្នកនឹងឃើញ Folder iCloud ជាក់ជាមិនខាន។

វិធីទី3: ប្រសិនបើអ្នក ទើបទិញទូរស័ព្ទថ្មី រឺក៏បានសម្អាតទូរស័ព្ទអោយស្អាតចែសនោះ អ្នកក៏អាច ទាញ​យក​រូបភាពទាំងអស់ នៅលើអាកាស មកទូរស័ព្ទវិញដែរ ដោយគ្រាន់តែចុច Restore From iCloud ដូច​រូបភាព ខាងក្រោមនេះបង្ហាទៅ ជាការស្រេច។

329

ប្រសិនបើអ្នកប្រើប្រាស់គណនី​ Apple ID តែមួយ នៅលើ iPhone រឺ iPad ច្រើន រូបថត ដែលថត នៅ​លើទូរស័ព្ទអ្នក ក៏នឹងលោត ចូលទៅលើទូរស័ព្ទរបស់គេ ដែរក្នុងករណីនេះ។ ហេតុដូច្នេះហើយ សូម​ប្រើ​ប្រាស់ គណនី Apple តែមួយ លុះត្រាតែ អ្នកទាំងនោះ ជាមនុស្ស សំខាន់របស់អ្នក ដែលគ្មានអ្វី ត្រូវលាក់បាំងនោះទេ។

គូសរំលឹកផងដែរថា Apple ផ្តល់ទំហំផ្ទុកទិន្នន័យចំនួន 5GB ហេតុដូច្នេះហើយ វាអាចផ្ទុក​រូបភាពបាន​ជាង 3000 សន្លឹកដែរ ក៏ប៉ុន្តែប្រសិនបើអ្នកគិតថានៅមិន គ្រាន់គ្រាន់ទេ អ្នកអាចជ្រើសរើស សេវាកម្ម ផ្ទុកទិន្នន័យលើ អាកាសដទៃទៀត ដូចជា OneDrive, Google Drive និង DropBox ជាដើម។

ប្រភព: Apple

Comments
Loading...