មនុស្សយន្តដ៏ល្បីអស្ចារ្យ​របស់​ជប៉ុន​ដែល​បង្ហាញ​ឆ្នាំ​មុន​នោះ ត្រូវ​បាន​បញ្ចេញ​លក់​ហើយ តម្លៃ 9 ពាន់​ដុល្លារ (វីដេអូ)

កាលពីខែ មិថុនា ឆ្នាំ 2014 កន្លងទៅនេះ ក្រុមហ៊ុនជប៉ុន​ឈ្មោះ​ថា SoftBank បាន​ប្រកាស​បង្ហាញ​ពី​ប្រភេទ​មនុស្ស​យន្ត​ដ៏​អស្ចារ្យ​គឺ Pepper Robot ដែល​ជា​មនុស្ស​យន្ត​បំពាក់​ដោយ​បច្ចេក​វិទ្យា​ទំនើប អាច​ទំនាក់​ទំនង​ជាមួយ​មនុស្ស​យើង​បាន ហើយ​ថ្មីៗ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចេញ​លក់​ទៅ​អោយ Developer តម្លៃ 9 ពាន់​ដុល្លារ ដោយ​លក់​បាន 300 គ្រឿង ។

មនុស្សយន្ត Pepper Robot ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាមួយ​ចំនួន​ដូច​ជា បំពាក់​មក​ជាមួយ​កាមេរ៉ា Sensors , Microphone និង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជា​ច្រើន​ទៀត​បំពាក់​ខាង​ក្នុង ដើម្បី​អាច​អោយ​វា​ធ្វើ​ការ​វិភាគ​នូវ​សម្លេង​និង​រូប​រាង​របស់​មនុស្ស ងាយ​ស្រួល​សន្ទនា និង ផ្គត់​ផ្គង់​ឬ​ផ្តល់​ព័ត៌មាន​អំពី​សេវាកម្ម​ក្នុង​ក្រុមហ៊ុន​ទៅ​អោយ​ អតិថិជន។

Pepper Robots ត្រូវបានក្រុមហ៊ុនបញ្ចេញលក់បានចំនួន 300 គ្រឿង​ទៅ​អោយ Developer ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​នាទី​ប៉ុណ្ណោះ ហើយ​សម្រាប់​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ Pepper Robot នឹង​ចេញ​លក់​ទៅ​អោយ​អតិថិជន​ទូទៅ​ដែរ​ហើយ ក្នុង​តម្លៃ​បង់​រំលោះ ដោយ​ដំបូង​ត្រូវ​បង់ 1660 ដុល្លារ និង ជា​បន្ត​បន្ទាប់​ទៀត ត្រូវ​បង់ 206 ដុល្លារ​ក្នុង​មួយ​ខែ ចំនួន 36 ខែ។

ចំពោះមនុស្សយន្តដែលជាស្នាដៃរបស់ក្រុមហ៊ុននៅជប៉ុននេះ យើង​ឃើញ​ថា​ពិត​ជា​អស្ចារ្យ​មែន​ទែន អាច​ទំនាក់​ទំនង និង ពន្យល់​មនុស្ស​បាន នេះ​ក៏​ដោយសារ​វិស័យ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស​នោះ​ជឿន​លឿន​ខ្លាំង ធ្វើ​អោយ​វិស្វករ​ជំនាញ​ខាង​បច្ចេក​វិទ្យា​និង​ព័ត៌មាន​វិទ្យា​រួម​គំនិត​ គ្នា​បង្កើត​វា​ឡើង ហាក់​ដូច​ជា​មនុស្ស​ពិតៗ​អញ្ចឹង។

ប្រិយមិត្តចង់ដឹងថា វាអស្ចារ្យប៉ុណ្ណានោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់គ្នា៖

Comments
Loading...